Monday, April 13, 2015

មាស ម៉ើ ៖ ​​​ចាញ់​ ធា នុរាជ មិនមែន​ជា​សមត្ថភាព​ពិត​​ទេ

មាស ម៉ើ ​​បាន​ប្រាប់​ Sabay ថា​ការ​​​​ចាញ់ ធា នុរាជ​ មិនមែន​ជា​សមត្ថភាព​ពិត​របស់​​គេ​ទេ​សម្រាប់​​ការ​ប្រកួត​​ប្រដាល់​​ក្បាច់​គុន​​ចម្រុះ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី BKM ​កាល​ពី​​ថ្ងៃ​ទី ១១​​ ខែ មេសា​ឆ្នាំ ២០១៥ ។


មាស-ម៉ើ-២០១៥

​ម្ចាស់​ខ្សែ​ក្រវាត់​​​ក្បាច់​គុន​​ចម្រុះ​​ក្នុង​​ទ្រុង​របស់​ស្ថានីយ​ទូរទស្សន៍ My TV  មាស ម៉ើ បាន​ឲ្យ​ដឹង​ថា​​ការ​ចាញ់​ ​ធា នុរាជ ​​ជា​ការ​ប្រកួត​មួយ​ដោយ​មិន​អស់​សមត្ថភាព​ឡើយ​​ព្រោះ​​​នៅ​មាន​ចម្ងល់​ក្នុង​ចិត្ត​រឿង​យក​ឈ្មោះ​របស់​គេ​ដាក់ឲ្យ​ប្រកួត​ដំណាង​​​​ក្លិប​កង​ទ័ព​ជើងគោក​បន្ត​ទៀត​ទាំង​រូប​គេ​បាន​ចេញ​ពី​ក្លិប​នោះ​​ជាង​​មួយ​ឆ្នាំ​ទៅ​ហើយ។ អ្នក​ប្រដាល់​មកពី​ខេត្ត​កំពង់​ធំ​បាន​បន្ត​ថា​គេ​មិន​មាន​​​អារម្មណ៍​​ក្នុង​​ការ​ប្រកួត​ឡើយ​​ព្រោះ​គ្មាន​ទឹក​ចិត្ត​​វ៉ៃ​​ដើម្បី​យក​ឈ្នះ​ដៃ​គូ។


​មាស ម៉ើ បាន​បាន​និយាយ​ថា « គ្មាន​អារម្មណ៍​​​​វ៉ៃ​​ទេ​បើ​​​លោក​គ្រូ ឈឿន ឆៃ នៅ​តែ​រក​រឿង​ដូចនេះ។ ​តែ​​បើ​ប្រកួត​ឲ្យ​អស់​សមត្ថភាព​ ធា នុរាជ មិន​មែន​ជា​ដៃ​គូ​ខ្ញុំ​ឡើយ​ហើយ​ការ​ប្រកួត​ចាញ់​ដៃគូ​លើក​ដំបូង​នេះ​មិនមែន​ជា​សមត្ថភាព​ពិត​របស់​ខ្ញុំ​ទេ​ ព្រោះ​ខ្ញុំ​​វ៉ៃ​ទាំង​​មិន​អស់​កម្លាំង​កាយ​ចិត្ត»។

​អ្នក​ប្រដាល់​ទើប​ទទួល​ពាក្យ​ចាញ់​លើក​ទី​ ១ បាន​លើកឡើង​ទៀត​ថា​គេ​សុខចិត្ត​​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​ខ្លួន​ចាញ់​ប្រសិន​បើ​រូប​គេ​​វ៉ៃ​ដំណាង​ឲ្យ​ក្លិប​ដែល​ធ្លាប់​​ធ្វើ​បាប​គេ​​នោះ​ ហើយ​​​ក្រោយ​ពេល​ប្រកួត​ចប់​​​ដឹង​ថា​ខ្លួន​ចាញ់​ ធា នុរាជ នោះ​រូបគេ​បាន​ណាត់​ ធា នុរាជ ប្រកួត​ម្ដង​ទៀត​នៅ​ប៉ុស្តិ៍ My TV ​​បន្ទាប់​ពី​ស្ថានីយ​​មួយ​នេះ​រៀប​ចំ​រួចរាល់ និង​​បើក​ការ​ប្រកួត​​សា​ជា​ថ្មី ។

​មាស ​ម៉ើ បាន​ប្រាប់​ថា ​បើ​តាម​ការ​សាក​សួរ​របស់​គេ​ទៅ​​លោក ​ម៉ា សេរី ​អ្នក​រៀប​ចំ​ការ​ប្រកួត​នៅ​ My TV  បាន​ប្រាប់​ ម៉ើ ថា​ប្រហែល​ជា​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​​​នឹង​រួចរាល់។ ​ចំណែក​​ ធា នុរាជ ពេល​ត្រូវ​ដៃគូ​ទើប​ប្រកួត​ចាញ់​បបួល​​ឡើង​សង្វៀន​ម្ដង​ទៀត​មិន​បាន​ឆ្លើយ​តបនឹង​សម្ដី​របស់​ ម៉ើ ទេ៕

No comments:

Post a Comment