ជាមួយនឹងការបង្ហើបពីកម្មវិធីនេះ កម្មវិធីអង្គរសង្ក្រាន្តឆ្នាំនេះ ត្រូវបានគេដឹងថា នឹងមានការរាំម៉ាឌីហ្សុនទ្រង់ទ្រាយធំមួយដែរ ខណៈ ឡូរ៉ា ឯណេះក៏ទើបនឹងបញ្ចេញបទ “ម៉ាឌីហ្សុនថ្មី”ដែរ។ ទោះយ៉ាងនេះក្ដី តារាស្រីវ័យ ២៨ឆ្នាំរូបនេះ នៅតែមិនព្រមបញ្ចេញថាកម្មវិធីសម្ដែងរបស់នាងមានពាក់ព័ន្ធនឹងការរាំម៉ាឌីហ្សុនរបស់យុវវ័យខ្ទង់ពាន់នាក់នោះ ឬអត់ទេ ដោយគ្រាន់តែសុំឲ្យរង់ចាំមើលទាំងអស់គ្នា។
ក្រៅពីកម្មវិធីធំដែលនាងសុំលាក់នៅគ្រានេះ ឡូរ៉ា នៅមានការសម្ដែងដាច់ឡែកចំនួនពីរទៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំដែរ។ ការសម្ដែងទី១ នាងនឹងឡើងឆាកតន្ត្រីអង្គរសង្ក្រាន្ត ច្រៀងផងរាំផងក្នុងបទចម្រៀងថ្មីរបស់នាង “ម៉ាឌីហ្សុនថ្មី” ដែលទើបចេញប៉ុន្មានថ្ងៃមុននេះ។
ការសម្ដែងដាច់ដោយឡែកទី២របស់នាង គឺនៅ Pub Street ទីប្រជុំជនបរទេសដ៏ល្បីលើទឹកដីអង្គរនេះ។ “នៅ Pub Street នេះខ្ញុំនឹងសម្ដែង៣យប់ជាប់គ្នាតែម្ដងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ”។ ឡូរ៉ា បញ្ជាក់។
បើទោះជាការសម្ដែងមិនទាន់មកដល់នៅឡើយក្ដី ប៉ុន្តែតារាចម្រៀងដែលសុខចិត្តចោលដីអាមេរិកមករស់នៅស្រុកខ្មែរយើងនេះ បានចាកចេញទៅកាន់សៀមរាបតាំងពីថ្ងៃទី១០ មេសាម្ល៉េះ។ ដូច្នេះប្រិយមិត្តណា ជាអ្នកគាំទ្រ ឡូរ៉ា ម៉ម និងចង់ដឹងថា ការសម្ដែងដ៏ធំអះអាងដោយសាមីខ្លួនជាអ្វី រង់ចាំទាំងអស់គ្នា…!!!
No comments:
Post a Comment