Sunday, April 12, 2015

ជប៉ុន​​​​​ត្រៀម​​​សាក​ល្បង​​​​យន្តហោះ​​​ចម្បាំង​​​​​បំបាំង​​​កាយ​​ថ្មី​​​របស់​​​ខ្លួន​​


ព័ត៌មាន​ថ្មីៗនេះ​​ឱ្យ​ដឹង​ថា ជប៉ុន​បាន​ត្រៀម​​សាកល្បង​ យន្តហោះ​ចម្បាំង​បំបាំង​កាយថ្មីរបស់​ខ្លួន ​ឈ្មោះ ​F-3​ ​នៅ​រដូវ​ក្ដៅ​ខាងមុខ។ នេះ​បើ​យោង​តាមការ​រាយការណ៍ របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​យោធា​ចិន​ PLA Daily ។
Picture_93



​​របាយការណ៍របស់ PLA Daily បន្ថែម​ទៀត​ថា ​ប្រសិន​បើ​ការ​សាកល្បង​​​ទទួល​បាន​ជោគជ័យ​​នោះ ​វា​​ក្លាយ​​ជា​ការ​រក​ឃើញដ៏​​​​​​សំខាន់មួយ​របស់​​ជប៉ុន​​ ​ចំពោះ​​យន្ត​ហោះ​បច្ចេកវិទ្យា​ទំនើប កម្លាំង​ម៉ាស៊ីន​ថ្មី​ និង​មាន​សមត្ថភាព​​អាច​បំបាំង​ខ្លួន​បាន។ ​យន្តហោះ​ចម្បាំងជំនាន់​ទី​ប្រាំ​នេះ​​ ​មាន​សមត្ថភាព​សំខាន់ៗ​បួន​យ៉ាង គឺអាច​បំបាំង​ខ្លួន​​​ មាន​ល្បឿន​លឿន​ អាចប្រើ​​ធ្វើ​ការសមយុទ្ធ​ និង​មាន​បំពាក់​​ប្រព័ន្ធ​អេឡិចត្រូនិក​​បញ្ជា​​ទំនើប​​ៗ។

​​​ផ្នែក​ខាង​ក្រៅនៃ​យន្តហោះ​ F-3 បាន​ភ្ជាប់​ដោយ​បច្ចេកវិទ្យា ​​អាច​កាត់​បន្ថយការ​ចាប់​ពី​ប្រព័ន្ធ​រ៉ាដា កាត់​បន្ថយ​ពន្លឺ គ្រឿង​អេឡិចត្រូនិក កម្ដៅ សំឡេង​រំខាន ដើម្បី​ជៀស​វាង​ពី​ការ​តាម​ចាប់​។​ ​​ F-3 ​​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង​​ទម្ងន់​១៥​តោន​ ​ផលិត​ដោយក្រុមហ៊ុន ​ IHI Corporation របស់​ជប៉ុន​ និងវិទ្យាស្ថាន​ស្រាវជ្រាវបច្ចេកវិទ្យា​ និង​អភិវឌ្ឍន៍​​របស់​ក្រសួង​ការ​ពារ​ជាតិ​​ជប៉ុន ហើយ​​ម៉ាស៊ីននេះ​ទៀតសោត មាន​​ភ្ជាប់​បច្ចេកវិទ្យា​​ XF5-1 low-bypass turbofan ​ផ្សំ​ឡើង​ពី​វត្ថុធាតុដើម​សេរ៉ាមិច​ ​ធន់​នឹង​កម្ដៅ​ខ្ពស់។

​ដោយឡែក​ក្នុង​ដំណើរ​ការការ​ប្រយុទ្ធ​វិញ​ F-3 ត្រូវ​បាន​រចនា​ឡើង ​ឱ្យ​មាន​មុខ​ងារ​ច្រើន​ ​ទម្ងន់​ស្រាល​ អាច​ហោះបត់បែន​បាន​​គ្រប់​កាលៈទេសៈ។

​ចំពោះ​​ប្រព័ន្ធ​អេឡិចត្រូនិក​បញ្ជា​​​របស់​​​ F-3 វិញ ​​មាន​​បញ្ចូលទាំង​ប្រព័ន្ធ​រ៉ាដា​មាន​ល្បឿនលឿន​ ប្រព័ន្ធ​ប្រយុទ្ធ​បែប​អេឡិចត្រូនិក (ប្រព័ន្ធ​យុទ្ធសាស្ត្រ​សង្គ្រាម និង ប្រព័ន្ធ​គាំទ្រ​បេសកកម្ម​ធ្វើ​សង្គ្រាម​ ដូច​ជា​គ្រឿង​អាវុធ Sensor កាមេរ៉ា​ជាដើម ) និង​ ប្រព័ន្ធ​ Sensor វិទ្យុសកម្ម ​ដែល​មាន​មុខងារ​ច្រើន​​ជា​មួយ​នឹង​ខ្សែ Fiber ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការ​បញ្ជា​ចល័ត។ ​ បន្ថែម​លើ​នេះ វា​មាន​ដាក់​បញ្ចូល​​បច្ចេកវិទ្យា​រ៉ាដា​ ដើម្បី​ពង្រីក​វិសាលភាព​តំបន់​ និង​ចម្ងាយ​នៃ​ការ​តាម​ដាន។ ក្រៅពី​​ចំណុច​សំខាន់​ៗ​ទាំង​នេះ​ F-3 ក៏​នៅ​មាន​មុខងារ ​និង​បច្ចេកវិទ្យា​ទំនើប​ៗជា​ច្រើន​ទៀត៕


aj201408210049 (1)

mitsubishi_f3_l1



No comments:

Post a Comment