ទន្ទឹមនឹងប្រជាប្រិយភាពរបស់ Internet Explorer កាន់តែថមថយ ជាពិសេសលើSmartphone ចុងសប្ដាហ៍នេះ Microsoft សម្រេចបង្កើត និង ដាក់ឲ្យដំណើរការBrowser ថ្មីមួយទៀតមានឈ្មោះថា “Project Spartan”។
ការបន្ថែម Featured ថ្មីលើWindows Phone 10 ជំនាន់កាន់តែថ្មី និងឡូយ សម្រាប់ WP របស់ខ្លួន Microsoft បញ្ជាក់ថា ថ្វីត្បិតតែក្រុមហ៊ុនសម្រេចចិត្តបន្ថែម Broswer ថ្មីលើWP10 ប៉ុន្តែ IE ជំនាន់ថ្មី (IE11) នៅតែមាន និងជា Default Browser លើWP10 ដដែល។
ថ្វីត្បិតតែអះអាងថា WO 10 នឹងមានBrowser ថ្មី ប៉ុន្តែ Microsoft មិនទាន់បញ្ជាក់ពីលក្ខណៈពិសេសរបស់ Project Spartan នៅឡើយទេថា អស្ចារ្យជាង IE ឬ Browser ផ្សេងៗទៀតដូចជា Firefox និង Chrome ជាដើម ត្រង់ចំណុចណាខ្លះ។
Project Spartan លើWP
មើលវីដេអូ យល់ដឹងពី លក្ខណៈពិសេសរបស់ Project Spartan ត្រួសៗលើកុំព្យូទ័រ៖
No comments:
Post a Comment